khmer eng
  • សម្តេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី យាងដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជពិធីបួងសួង-សម្ពោធព្រះមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម គង់លើអស្វរាជ(សេះស)
     
    ចែករំលែក ៖

    នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាព្រឹទ្ធសភា បានយាងដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្ទព្រះរាជហឫទ័យ យាងជាអធិបតីភាពក្នុងព្រះរាជពិធីបួងសួង – សម្ពោធព្រះមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម គង់លើអស្វរាជ (ព្រះអង្គគង់សេះស) ។
    ក្នុងព្រះរាជពិធីសម្ពោធព្រះមណ្ឌប ក្រុមល្ខោនព្រះរាជទ្រព្យ បានរាំថ្វាយរបាំបួងសួងធំចំនួន៣របាំ មានរបាំមណីមេខលា រាមសូរ វរជុន៍ , របាំតាយ៉ែ និងរបាំបួងសួងទ្រង់គ្រឿង ដែលត្រូវបានកសាងឡើងដោយសម្តេចព្រះអនុជ អរុណរស្មី និងសមាជិកាមូលនិធិមុទិតា ស្ថិតនៅក្នុងរិវេណព្រះឧបោសថរតនារាមព្រះកែវមរកត ព្រះបរមរាជវាំង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail